មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យស្ថាបនា “ល្មមហើយ”

ធ្លាប់នៅស្រុកស្រែចម្ការ តែឥឡូវបានដល់ដីក្រុងថាដើម្បីមករៀន តែមិនដូច្នោះទេ បែរជាមកនាំរឿងទៅវិញ។ ហ៊ឺ…ប្អូនអើយប្អូន! តើដល់ថ្ងៃណាទើបប្អូនភ្ញាក់ខ្លួន? អ្នកដែលចេះភ្ញាក់ខ្លួន មិនមែនសុទ្ធតែយឺតពេលនោះទេ។ ល្មមហើយ ណាប្អូនណា ធ្វើឱ្យគេឃើញថា យើងនៅឆ្ងាយឪម៉ែក៏ពិតមែន តែពាក្យពេចន៍របស់ពួកគាត់យើងគោរពជានិច្ច៕

(បទពាក្យ៧)

០១.

ធ្លាប់នៅស្រុកស្រែក្បែរត្នោតចេក

ឥឡូវបានភ្លេកភ្លឺព្រោះភ្លើង

មកដល់ដីក្រុងផុងជាប់ជើង

ភ្លេចថាខ្លួនយើងមកពីណា?

០២.

ពេលថ្ងៃលេងហ្គេមយប់ចូលក្លឹប

ឃើញតែសស្រិបគ្មានបានការ

មើលទៅខ្លួនឯងឡូយសង្ហារ

តាមពិតអស្ចារ្យដោយសារគេ។

០៣.

ឱ! ប្អូនបងអើយល្មមហើយថ្លៃ

នោះជានិស្ស័យមិនល្អទេ

ឈប់ពឹងមិត្តខូចណាមាសមេ

ព្រោះមិនឋិតថេរទេប្អូនអើ្ហយ។

០៤.

ពេលណាគេឈប់រាប់អានយើង

ទោះគេទំនើងមិនថ្វីឡើយ

ម៉ែឪគេមានជួយឱ្យស្បើយ

តែយើងចប់ហើយព្រោះក្រក្រី។

០៥.

លាឪពុកម្ដាយថាមករៀន

បែរជាមកញៀនរឿងអប្រិយ

តើធ្វើដូច្នេះសមដែរអី

សូមប្អូនពិសីគិតគូរផង។

០៦.

ដឹងទេម៉ែពុកមុខញញឹម

ក្នុងចិត្តសង្ឃឹមលើនួនល្អង

បើគាត់ដឹងថាប្អូនខុសឆ្គង

តើគាត់សៅហ្មងយ៉ាងណាទៅ?

០៧.

មិនទាន់ហួសពេលទេជីវ៉ា

សូមកែអាត្មាវិញណាពៅ

លះមិត្តពាលាមិត្តអាស្រូវ

មកធ្វើរឿងត្រូវប្រឹងរៀនសូត្រ។

០៨.

ធ្វើជាកូនល្អពលរដ្ឋល្អ

រាប់មិត្តស្មោះសរចិត្តស្លូតបូត

វេលាខ្លីណាស់ត្រូវតែស្រូត

ប្រឹងរៀនរហូតបានជោគជ័យ។

០៩.

បានចប់ការងារបានលើកមុខ

លើកម៉ែលើកពុកឱ្យផុតភ័យ

លើកទាំងខ្លួនឯងឱ្យមានន័យ

ជីវិតប្រពៃលែងក្រីក្រ។

១០.

ឱ្យគេឃើញថាប្អូនមាសស្នេហ៍

ទោះឆ្ងាយពុកម៉ែនៅតែល្អ

មករៀនគឺរៀនមិនឆូវឆ

សមជាអ្នកតវង្សត្រកូល៕៚

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ១១រោច ខែផល្គុន ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០១៤

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្ថាបនា, បទពាក្យ៧

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: