មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

Month: May 2014

កវីចាក់ស្មុក៖ “បុប្ផាមួយទង”

កវីចាក់ស្មុក គំ ភារ៉ា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ ស្ថាបនា៖ ០៩៧៩៧២២៦៨៨ /០៩៦៥៦៨៦៦៨៨

Rate this:

កំណាព្យស្នេហា “ខ្ញុំចងខ្ញុំស្រាយ”

បុរសម្នាក់ស្រឡាញ់នារីម្នាក់ មិនគ្រប់គ្រាន់ទេឬ? បានជាមកបន្ថែមនារីទីពីរ ឱ្យក្លាយជាអ្នកទីបី ដែលត្រូវបានគេចោទថាជាអ្នកជ្រែកស្នេហ៍គេ។ តាមពិត នៅពេលដែលបងដឹងថាអូនស្រឡាញ់បង បងគួរតែប្រាប់ថាអូនថា “បងមានម្ចាស់ចិត្តរួចទៅហើយ”។ មិនត្រឹមតែមិនប្រាប់ទេ តែបងបែរជាមកប្រើពាក្យស្នេហ៍​ឱ្យអូនជឿជាក់លើបងថែមទៀតផង។ នៅពេលនេះ អូនក្លាយជាអ្នកទីបី ដែលត្រូវទទួលនាមថាជាអ្នកជ្រែកស្នេហ៍នារីដូចគ្នា។ ពេលនេះ អូនដឹងអស់ហើយៗសូមបងទៅវិលទៅរកគេវិញចុះ និងមិនត្រូវយកស្នេហាពិតរបស់នារីម្នាក់មកលេសើចនោះទេ “ប្រយ័ត្នវិនាសដោយស្រី”។ ខ្ញុំសូមទោសដល់នារីម្នាក់ដែលខូចចិត្តដោយសារខ្ញុំផង។ សូមកុំបង្ខាតខ្លួនឯងព្រោះតែស្នេហា។ ខ្ញុំសូមសារភាពថា ខ្ញុំស្រឡាញ់គាត់មែន តែខ្ញុំមិនដឹងថាគាត់មានអ្នករួចហើយនោះទេ។ ដំបូងខ្ញុំជាអ្នកចង ហើយពេលនេះ ខ្ញុំសូមចូលខ្លួនមកធ្វើជាអ្នកស្រាយផងដែរ។ សូមឱ្យអ្នករស់នៅជួបជុំគ្នាដោយសុខសាន្តចុះ។ (នេះជារឿងពិត របស់នារីម្នាក់ រស់នៅភូមិអរដំបង ខេត្តបាត់ដំបង) ខ្ញុំចងខ្ញុំស្រាយ (បទពាក្យ៧) រឿងរ៉ាវស្នេហាអូននិងបង កើតពីចំណងមិត្តរួមថ្នាក់ បានឃើញប្រុសស្ងួនចិត្តអូនស្ម័គ្រ ដោយក្ដីជឿជាក់លើត្រាណត្រើយ។ រីរូបមាសមេក៏ស្នេហ៍ស្រី ស្នេហ៍ផ្ដើមមានន័យឥតទាស់ឡើយ ទុក្ខព្រួយព្រោះស្នេហ៍ប្រែល្ហែល្ហើយ គ្រប់យ៉ាងបានស្បើយផុតសៅហ្មង។ ចិត្តនឹករកគ្នាគ្រាឃ្លាតកាយ យប់ថ្ងៃសប្បាយពេកកន្លង ពេលបានជួបភក្រ្តពោលផ្ដោះផ្ដង ភាសាអូនបងពិរោះក្រៃ។ អូនស្មោះអូនស្មានបានដូចចិត្ត តែប្រែងងឹតទាំងនៅថ្ងៃ ពាក្យពេចន៍សន្យាអស់តម្លៃ ឯក្ដីស្រមៃក៏ត្រូវសូន្យ។ បំផ្លាញដោយសារប្រុសត្រាណត្រើយ មានស្នេហ៍រួចហើយមកថែមអូន នេះហៅថាយកស្នេហ៍ជាក្បូន តើប្រុសមាសស្ងួនគិតបែបណា? ដើមឡើយបើបងប្រាប់ត្រង់ៗ អូនច្បាស់លះបង់រូបជីវ៉ា… Read More ›

Rate this:

កំណាព្យអនុស្សាវរីយ៍ក្រចេះ “បុប្ផាក្រចេះ”

បទពាក្យ៨ បុប្ផាក្រចេះ ល្អម្លេះព្រះអើយ ពេលបានជួបហើយ ធ្វើឲ្យរូបខ្ញុំ គេងគិតគេងព្រួយ គេងកើតទុក្ខធំ គេងនឹកក្រមុំ ទើបនឹងពេញវ័យ។ ពេញរូបពេញរាង ពេញលក្ខណា សក់វែងប្រះស្មា សាច់សមសខ្ចី កែវភ្នែកខ្មៅយង់ វង់ភក្រ្តប្រិមប្រិយ បានស្តាប់សម្តី ផ្អែមណាស់មាសមេ។ ស្អាតអី ស្អាតម្ល៉េះ ក្រចេះបងអើយ បងបាក់ចិត្តហើយ បាក់ចិត្តលង់ស្នេហ៍ បាក់ចិត្តលើស្រី ផ្កាដីទន្លេ បងសូមថ្នមថែ លុះសូន្យសង្ខារ។ បានចិត្តអូនហើយ មិនយូរទេថ្លៃ រៀមនឹងចូលស្តី ស្រីដល់មេបា សូមអូនរង់ចាំ ទទួលផ្កាស្លា យើងនឹងរៀបការ លើដីក្រចេះ៕៚

Rate this:

កំណាព្យស្ថាបនា “ល្មមហើយ”

ធ្លាប់នៅស្រុកស្រែចម្ការ តែឥឡូវបានដល់ដីក្រុងថាដើម្បីមករៀន តែមិនដូច្នោះទេ បែរជាមកនាំរឿងទៅវិញ។ ហ៊ឺ…ប្អូនអើយប្អូន! តើដល់ថ្ងៃណាទើបប្អូនភ្ញាក់ខ្លួន? អ្នកដែលចេះភ្ញាក់ខ្លួន មិនមែនសុទ្ធតែយឺតពេលនោះទេ។ ល្មមហើយ ណាប្អូនណា ធ្វើឱ្យគេឃើញថា យើងនៅឆ្ងាយឪម៉ែក៏ពិតមែន តែពាក្យពេចន៍របស់ពួកគាត់យើងគោរពជានិច្ច៕ (បទពាក្យ៧) ០១. ធ្លាប់នៅស្រុកស្រែក្បែរត្នោតចេក ឥឡូវបានភ្លេកភ្លឺព្រោះភ្លើង មកដល់ដីក្រុងផុងជាប់ជើង ភ្លេចថាខ្លួនយើងមកពីណា? ០២. ពេលថ្ងៃលេងហ្គេមយប់ចូលក្លឹប ឃើញតែសស្រិបគ្មានបានការ មើលទៅខ្លួនឯងឡូយសង្ហារ តាមពិតអស្ចារ្យដោយសារគេ។ ០៣. ឱ! ប្អូនបងអើយល្មមហើយថ្លៃ នោះជានិស្ស័យមិនល្អទេ ឈប់ពឹងមិត្តខូចណាមាសមេ ព្រោះមិនឋិតថេរទេប្អូនអើ្ហយ។ ០៤. ពេលណាគេឈប់រាប់អានយើង ទោះគេទំនើងមិនថ្វីឡើយ ម៉ែឪគេមានជួយឱ្យស្បើយ តែយើងចប់ហើយព្រោះក្រក្រី។ ០៥. លាឪពុកម្ដាយថាមករៀន បែរជាមកញៀនរឿងអប្រិយ តើធ្វើដូច្នេះសមដែរអី សូមប្អូនពិសីគិតគូរផង។ ០៦. ដឹងទេម៉ែពុកមុខញញឹម ក្នុងចិត្តសង្ឃឹមលើនួនល្អង បើគាត់ដឹងថាប្អូនខុសឆ្គង តើគាត់សៅហ្មងយ៉ាងណាទៅ? ០៧. មិនទាន់ហួសពេលទេជីវ៉ា សូមកែអាត្មាវិញណាពៅ លះមិត្តពាលាមិត្តអាស្រូវ មកធ្វើរឿងត្រូវប្រឹងរៀនសូត្រ។ ០៨. ធ្វើជាកូនល្អពលរដ្ឋល្អ រាប់មិត្តស្មោះសរចិត្តស្លូតបូត វេលាខ្លីណាស់ត្រូវតែស្រូត ប្រឹងរៀនរហូតបានជោគជ័យ។… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា