មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យជូនពរ “ជូនពរឆ្នាំថ្មី”

(បទពាក្យប្រាំបី)

១. សួស្ដីឆ្នាំថ្មីប្រពៃណីខ្មែរ                        ជូនពរពុកម៉ែបងប្អូនទាំងឡាយ

ឱ្យបានជួបតែក្ដីសុខសប្បាយ             រុងរឿងគ្រប់កាយគ្រប់កិច្ចការងារ។

២.រាល់ពេលសូមមានសុវត្ថិភាព             មានរិទ្ធិមានលាភមានជោគជយា

មានកម្លាំងកាយឈ្នះអស់រោគា          មានទាំងសទ្ធាឈ្នះបាបធម៌។

៣.បុណ្យខ្ញុំបំពេញហើយកន្លងមក           ថ្ងៃនេះសូមយកឆ្នៃធ្វើជាពរ

លើកជូនប្រុសស្រីដោយក្ដីសាទរ         សូមទទួលយក៍បុណ្យខ្ញុំផងចុះ។

៤.ម្យ៉ាងទៀតសូមមានអាយុយឺនយូរ        ហើយរកស៊ីធូរដាក់ចេះតែដុះ

មានមាសមានប្រាក់ហូរចូលផុរផុស    ទាំងស្រីទាំងប្រុសសូមរឹតតែស្អាត។

៥.ជូនពរអ្នកដែលមានគូរួចហើយ             យូរឆាប់សូមឱ្យបានកូនឆ្លាតៗ

កូនងាយប្រដៅកូនមិនប្រមាទ              កូនល្អត្រូវខ្នាតដឹងគុណឪម៉ែ។

៦.រីអ្នកមិនទាន់មានគូកាយា                    សូមឆាប់បានការបានកូនផងដែរ

ជូនពរទាំងអ្នកធ្វើចម្ការស្រែ               ឱ្យបានផ្កាផ្លែជាទីគាប់ចិត្ត។

៧.បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ            ជូនពរអ្នកឃ្លាតពីស្រុកទេសពិត

អាស៊ីអឺរ៉ុបឆ្ងាយញាតិឆ្ងាយមិត្ត           សូម​​​​​​​​​​​​​ឱ្យជីវិតប្រពៃថ្លៃថ្លា។

៨.ជូនពរជាតិខ្មែរឱ្យខ្មែរថែថួន                 ព្រោះគ្មានអ្នកស្ងួនជំនួសឡើយណា

មត៌កវប្បធម៌កេរពីដូនតា                     សូមជួយរក្សាឱ្យល្អសោភី។

៩.ចុងក្រោយជូនពរពិសេសបំផុត           គឺពរព្រះពុទ្ធទាំងបួននោះនៃ

សូមឱ្យលោកអ្នកជួបគ្រប់ទិសទី          បំណងល្អពីកវីហេងស៊យ៕៚

                                                                                      សូមអនុមោទនា!

និពន្ធដោយ យាន សំណាង (កវីហេងស៊យ)

ថ្ងៃ១០កើត ខែចេត្រ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០១៤

ស្ថាបនាៈ yeansamnang@gmail.comឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យជូនពរ, បទពាក្យ៨

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: