Month: March 2014

កំណាព្យស្ថាបនា “ឆ្លើយចាសវិញអូន”

(បទកាកគតិ) រូបឆោមជីវា ល្អគួរស្នេហា ភក្រ្តាប្រិមប្រិយ ចំពេលព្រលឹង ទើបនឹងពេញវ័យ ទៅទីណាក្ដី គេហៅស្រីស្អាត។ ពេលឃើញកល្យាណ បងរៀបខ្លួនប្រាណ មិនហ៊ានប្រមាទ សាកសួរទៅស្ងួន តាមក្បួនតាមខា្នត ឮអូនឆ្លើយបាទ បងស្ទើរដាច់ផ្ងារ។ ធម្មជាតិជាស្រី ហើយចុះហេតុអ្វី ឆ្លើយបាទច្នេះណា តាមពិតរូបអូន ជាកូនខេមរា ដឹងច្បាស់ហើយថា ពាក្យនេះពាក្យប្រុស។ នោះគឺជាសិទ្ធិ របស់វរមិត្ត ធ្វើអ្វីធ្វើចុះ ត្រឹមចង់ឱ្យស្រី ពិចារណ៍ប៉ុណ្ណោះ អូនប្រើពាក្យប្រុស មិនសមទេដឹង? មិនសមត្រង់ថា រូបអូនដូចផ្កា ស្អាតណាស់ព្រលឹង ពេលដែលត្រាណត្រើយ ឆ្លើយបាទអញ្ចឹង ស្ដាប់ទៅរឹងៗ មិនពិរោះទេ។ រូបអូនជាស្រី តើចាំបាច់អី ត្រូវឆ្លើយខុសគេ អូនបាទបងបាទ គឺបាទទាំងទ្វេ ប្ដូរទៅមាសមេ បាទទុកឱ្យបង។ ចាសទុកឱ្យអូន ពាក្យពីតាដូន ពិរោះកន្លង សមនឹងសូរសៀង សំនៀងនួនល្អង ពេលឆ្លើយម្ដងៗ បងពិតបានស្បើយ។ ពាក្យចាសមានស្នេហ៍ បានស្ដាប់ចង់ក្បែរ និងមិនធុញឡើយ បើស្រស់កល្យាណ អូនបានយល់ហើយ…

Rate this: