មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

គួរ ឬមិនគួរ?

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ មានពត៌មានមួយបានផ្សាយអំពី ស្ត្រី​ខ្មែរ​ដែល​​ជនជាតិ​ថៃ​បី​នាក់​ធ្វើ​ទារុណកម្ម​​ប្តឹង​រក​យុត្តិធម៌ ដែលពត៌មាននេះ បានធ្វើឲ្យខ្ញុំនឹកឃើញរឿងមួយទាក់ទងទៅនឹងការចំណាកស្រុកដើម្បីទៅធ្វើការនៅម៉ាឡេស៊ី។

កាលពីឆ្នាំ២០១០ មានម្តាយម្នាក់បានយកកូនស្រីដែលមានវ័យត្រឹមតែ១៦ឆ្នាំ ហើយមានរូបរាងមិនចាញ់កូនអ្នកមានប៉ុន្មាននោះទេ ទៅនិមន្តព្រះសង្ឃស្រោចទឹកឲ្យ។  ខណៈពេលកំពុងស្រោចទឹក ខ្ញុំបានសាកសួរលេងទៅកាន់ស្រ្ដីជាម្ដាយថា “តើមានបញ្ហាអ្វី ទើបនាំកូនមកស្រោចទឹកដូច្នេះ”។ គាត់បានឆ្លើយថា​ “កូនខ្ញុំវាជិតទៅធ្វើការនៅម៉ាឡេស៊ីហើយ ទើបនាំវាមកឲ្យគុណម្ចាស់ស្រោចទឹកដើម្បីឲ្យមានសិរីសួស្ដី និងមានសុវត្ថិភាព”។ ខ្ញុំបានបន្តសួរទៀតថា “និយាយអញ្ចឹង កូនស្រីអ៊ំទៅតាមរយៈក្រុមហ៊ុនអី”។ “ទេ ដឹងក្រុមហ៊ុនអីទេ ក្មួយអើយ” គាត់ឆ្លើយយ៉ាងរំភើយ។ ឮហើយ បានត្រឹមតែហួសចិត្តប៉ុណ្ណោះ។

ពិតជាប្រថុយប្រថានណាស់ ក្នុងនាមជាម្ដាយ ឲ្យកូនស្រីទៅធ្វើការងារនៅស្រុកគេ ទាំងមិនដឹងថាទៅតាមរយៈក្រុមហ៊ុនអ្វី។ នេះមិនមែនជាការបន្ទោសដល់អ្នកម្ដាយរូបនោះទេ ព្រោះខ្ញុំដឹងថានៅខេត្តក្រចេះ ការទទួលបានពត៌មានពីគុណវិបត្តិ នៃការចំណាកស្រុក គឺតិចជាងពត៌មានពីមេខ្យល់។ ប៉ុន្តែ តើគួរ ឬមិនគួរ ដែលអាណាព្យាបាល ត្រូវធ្វើបែបនេះ?

Categorised in: ទស្សនៈខ្ញុំ, ហួសចិត្ត

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: