មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំហុសអ្នកណា?

តាំងពីខ្ញុំបានប្រឡូកក្នុងពិភពគុនអស់រយៈពេលជាង១០ឆ្នាំមកនេះ ទើបតែពីរបីឆ្នាំ(២០១០-២០១៣) ចុងក្រោយនេះទេ ដែលខ្ញុំឃើញមានការរីកសុសសាយនៃការប្រើប្រាស់អ៊ីនធើណិតនៅក្នុងសង្គមខ្មែរ។ ការរីកចម្រើននេះ បានធ្វើអ្នកខ្លះជោគជ័យក្នុងមុខជំនួញ ហើយខ្លះទៀតទទួល និងចែកចាយចំណេះដឹងយ៉ាងទូលំទូលាយ។ រីឯ ខេត្តបាត់ដំបងវិញ ក៏មានផ្នែកមួយរីកចម្រើនគួរឲ្យព្រួយបារម្មណ៍ដែរ គឺការប្រើប្រាស់អ៊ីនធើណិតរបស់សិស្សសាលា។ ពេលខ្ញុំចូលទៅក្នុងហាងអ៊ីនធើណិតម្ដងៗ ឃើញមានសិស្សសាលាមិនតិចជា៥០ភាគរយនៃអតិថិជនទាំងអស់នោះទេ។ ពេលខ្លះ ខ្ញុំបានឮសិស្សស្រីៗនិយាយថា រូបគាត់នេះស្អាត រូបគាត់នេះ មានរាងឡូយ សង្ហារ ……. ស្ដាប់យូរៗទើបដឹងថាពួកគេទៅបើកតែFacebook ហើយខាងប្រុសវិញ ក៏មិនចាញ់ស្រីៗដែរ ខ្ញុំបានឮគេនិយាយថា ជួយវៃវា បាញ់វា ប្រើកាំភ្លើងធំទៅ…. តាមពិត ពួកគេទៅលេងហ្គេមសោះ។ ថាម៉ោង ១១ព្រឹក ទៅ១រសៀល ចុះ មិនរៀន តែម៉ោង៨-៩ ព្រឹកសោះ នៅមានពេលចូលមកហាងអ៊ីនធើណិតដែរ ហើយថែមទាំងស្លៀកឯកសណ្ឋានជាសិស្សទៀត។ បើនិស្សិត ទៅ ក្រែងគេមកស្រាវជ្រាវឯកសារផ្សេងៗ តែនេះ នៅជាសិស្ស-វិទ្យាល័យអនុវិទ្យានៅឡើយហ្នឹង។ បើជិះម៉ូតូមកចុះ ក្រែងថាកូនអ្នកមាន តែខ្លះជិះកង់មក ហើយមានលុយសម្រាប់តែថ្លៃអ៊ីនធើណិតមួយម៉ោងសោះ ក៏ខំតស៊ូដែរ។ នេះជារឿងរបស់បុគ្គល តែជាបុគ្គលច្រើនគ្នា។

ពេលខ្លះ ខ្ញុំបានឮម្ចាស់ហាងប្រាប់ទៅសិស្សទាំងនោះថា “អូនបានហើយ ដល់ម៉ោងរៀនហើយ ទៅរៀនសិនទៅ”។ ខ្ញុំនឹងក្នុងចិត្តថា ម្ចាស់ហាងនេះគ្រាន់បើ ចេះជួយជម្រុញឲ្យកូនសិស្សទៅរៀន។ (តែមិនដឹង ថាគេនិយាយយកគួរ ព្រោះឃើញយើងនៅជិតនោះ ឬយ៉ាងណានោះទេ តែយ៉ាងណា ក៏សូមអរគុណម្ចាស់ហាងនោះណាស់)។ តែផ្ទុយទៅវិញ ហាងខ្លះបានចែកជា២-៣បន្ទប់ ហើយមានមួយបន្ទប់ (អាចមាន១០ទូ កុំព្យូទ័រ) សម្រាប់ទទួលសិស្សទាំងអស់នោះ។ ការដាក់ឲ្យឆ្ងាយពីគេនេះ គឺដើម្បីកុំឲ្យមានសម្លេងរំខានដល់អតិថិជនផ្សេងទៀត។

សំណួរ៖

១. តើនេះជាកំហុស របស់សិស្សទាំងអស់នោះឬ?

២. តើវាជាកំហុសរបស់ម្ចាស់ហាងអ៊ីនធើណិតទាំងអស់នោះឬ?

៣. តើវាជាកំហុសរបស់ម្ដាយឪពុក ដែលមិនតាមដានការសិក្សារបស់កូនឬ?

៤. តើវាជាកំហុសរបស់លោកគ្រូអ្នកគ្រូបណ្ដោយឲ្យសិស្សទាំងនោះអវត្តមានឬ?

៥. តើវាជាកំហុសអ្នកណា?

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: