មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

Month: December 2013

គួរ ឬមិនគួរ?

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ មានពត៌មានមួយបានផ្សាយអំពី ស្ត្រី​ខ្មែរ​ដែល​​ជនជាតិ​ថៃ​បី​នាក់​ធ្វើ​ទារុណកម្ម​​ប្តឹង​រក​យុត្តិធម៌ ដែលពត៌មាននេះ បានធ្វើឲ្យខ្ញុំនឹកឃើញរឿងមួយទាក់ទងទៅនឹងការចំណាកស្រុកដើម្បីទៅធ្វើការនៅម៉ាឡេស៊ី។ កាលពីឆ្នាំ២០១០ មានម្តាយម្នាក់បានយកកូនស្រីដែលមានវ័យត្រឹមតែ១៦ឆ្នាំ ហើយមានរូបរាងមិនចាញ់កូនអ្នកមានប៉ុន្មាននោះទេ ទៅនិមន្តព្រះសង្ឃស្រោចទឹកឲ្យ។  ខណៈពេលកំពុងស្រោចទឹក ខ្ញុំបានសាកសួរលេងទៅកាន់ស្រ្ដីជាម្ដាយថា “តើមានបញ្ហាអ្វី ទើបនាំកូនមកស្រោចទឹកដូច្នេះ”។ គាត់បានឆ្លើយថា​ “កូនខ្ញុំវាជិតទៅធ្វើការនៅម៉ាឡេស៊ីហើយ ទើបនាំវាមកឲ្យគុណម្ចាស់ស្រោចទឹកដើម្បីឲ្យមានសិរីសួស្ដី និងមានសុវត្ថិភាព”។ ខ្ញុំបានបន្តសួរទៀតថា “និយាយអញ្ចឹង កូនស្រីអ៊ំទៅតាមរយៈក្រុមហ៊ុនអី”។ “ទេ ដឹងក្រុមហ៊ុនអីទេ ក្មួយអើយ” គាត់ឆ្លើយយ៉ាងរំភើយ។ ឮហើយ បានត្រឹមតែហួសចិត្តប៉ុណ្ណោះ។ ពិតជាប្រថុយប្រថានណាស់ ក្នុងនាមជាម្ដាយ ឲ្យកូនស្រីទៅធ្វើការងារនៅស្រុកគេ ទាំងមិនដឹងថាទៅតាមរយៈក្រុមហ៊ុនអ្វី។ នេះមិនមែនជាការបន្ទោសដល់អ្នកម្ដាយរូបនោះទេ ព្រោះខ្ញុំដឹងថានៅខេត្តក្រចេះ ការទទួលបានពត៌មានពីគុណវិបត្តិ នៃការចំណាកស្រុក គឺតិចជាងពត៌មានពីមេខ្យល់។ ប៉ុន្តែ តើគួរ ឬមិនគួរ ដែលអាណាព្យាបាល ត្រូវធ្វើបែបនេះ?

Rate this:

កំហុសអ្នកណា?

តាំងពីខ្ញុំបានប្រឡូកក្នុងពិភពគុនអស់រយៈពេលជាង១០ឆ្នាំមកនេះ ទើបតែពីរបីឆ្នាំ(២០១០-២០១៣) ចុងក្រោយនេះទេ ដែលខ្ញុំឃើញមានការរីកសុសសាយនៃការប្រើប្រាស់អ៊ីនធើណិតនៅក្នុងសង្គមខ្មែរ។ ការរីកចម្រើននេះ បានធ្វើអ្នកខ្លះជោគជ័យក្នុងមុខជំនួញ ហើយខ្លះទៀតទទួល និងចែកចាយចំណេះដឹងយ៉ាងទូលំទូលាយ។ រីឯ ខេត្តបាត់ដំបងវិញ ក៏មានផ្នែកមួយរីកចម្រើនគួរឲ្យព្រួយបារម្មណ៍ដែរ គឺការប្រើប្រាស់អ៊ីនធើណិតរបស់សិស្សសាលា។ ពេលខ្ញុំចូលទៅក្នុងហាងអ៊ីនធើណិតម្ដងៗ ឃើញមានសិស្សសាលាមិនតិចជា៥០ភាគរយនៃអតិថិជនទាំងអស់នោះទេ។ ពេលខ្លះ ខ្ញុំបានឮសិស្សស្រីៗនិយាយថា រូបគាត់នេះស្អាត រូបគាត់នេះ មានរាងឡូយ សង្ហារ ……. ស្ដាប់យូរៗទើបដឹងថាពួកគេទៅបើកតែFacebook ហើយខាងប្រុសវិញ ក៏មិនចាញ់ស្រីៗដែរ ខ្ញុំបានឮគេនិយាយថា ជួយវៃវា បាញ់វា ប្រើកាំភ្លើងធំទៅ…. តាមពិត ពួកគេទៅលេងហ្គេមសោះ។ ថាម៉ោង ១១ព្រឹក ទៅ១រសៀល ចុះ មិនរៀន តែម៉ោង៨-៩ ព្រឹកសោះ នៅមានពេលចូលមកហាងអ៊ីនធើណិតដែរ ហើយថែមទាំងស្លៀកឯកសណ្ឋានជាសិស្សទៀត។ បើនិស្សិត ទៅ ក្រែងគេមកស្រាវជ្រាវឯកសារផ្សេងៗ តែនេះ នៅជាសិស្ស-វិទ្យាល័យអនុវិទ្យានៅឡើយហ្នឹង។ បើជិះម៉ូតូមកចុះ ក្រែងថាកូនអ្នកមាន តែខ្លះជិះកង់មក ហើយមានលុយសម្រាប់តែថ្លៃអ៊ីនធើណិតមួយម៉ោងសោះ ក៏ខំតស៊ូដែរ។ នេះជារឿងរបស់បុគ្គល តែជាបុគ្គលច្រើនគ្នា។ ពេលខ្លះ ខ្ញុំបានឮម្ចាស់ហាងប្រាប់ទៅសិស្សទាំងនោះថា “អូនបានហើយ ដល់ម៉ោងរៀនហើយ… Read More ›

Rate this:

នឹកឃើញរឿងហួសចិត្តមួយ

កាលពីឆ្នាំ២០០៥ មានស្រ្តីម្នាក់យកកូនទៅឲ្យលោកគ្រួជាព្រះសង្ឃកម្ពុជាក្រោមស្រោចទឹកឲ្យ​​​ក្នុងចំណោមអ្នកផ្សេងទៀតជាច្រើនអ្នក។ ពេលកំពុងតែនៅក្នុងជំនុំមនុស្សយ៉ាងហោចណាស់១០នាក់ កូនស្រីនោះបានយំអង្វរម្តាយថា “ម៉ែកុំឲ្យខ្ញុំយកគេអី”។ ខណៈនោះ ស្រ្តីជាម្តាយនិយាយតបថា “ទ្រាំៗទៅកូនឲ្យតែបានលុយ”។ ពាក្យនេះ បានធ្វើឲ្យអ្នកនៅទីនោះហួសចិត្តយ៉ាងខ្លាំង ព្រោះដឹងថា ស្រ្តីជាម្តាយរូបនោះ យកកូនស្រីដែលមានវ័យមិនទាន់នឹងគ្រប់អាយុផង ទៅឲ្យលោកស្រោចទឹកព្រោះចង់ដាក់ស្នេហ៍អ្នកមានលុយម្នាក់ដែលមានឋានៈធំ ដែលមានប្រពន្ធកូនរួចទៅហើយ។ ទឹកភ្នែកកូនស្រីហូរសស្រាក់អង្វរម្តាយល្មោភប្រាក់។ បន្ទាប់ពីម្ដាយរូបនោះ នាំកូនស្រីចេញទៅ អ្នកផងបានត្រឹមតែរអ៊ូនឹកអាណិតកូនស្រីតែប៉ុណ្ណោះ ហើយបន្សល់នូវសំណួរជាច្រើនថាៈ តើមានម្ដាយយ៉ាងហ្នឹងដែរហ្ន៎? តើជីវិតកូនស្រីនឹងទៅជាយ៉ាងណា? តើម្ដាយមានវិបត្តិអ្វីជាមួយនឹងអ្នកមានលុយនោះឬ? …..?

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា