មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យកំប្លែង រឿងៈ ប្រុសម្នាក់គោធាក់សន្លប់ធំ

រឿងៈ ប្រុសម្នាក់គោធាក់សន្លប់ធំ

(បទពាក្យប្រាំពី)

សួស្តីប្រិយមិត្តញាតិព្រៀងលាន          ខ្ញុំជូនពត៌មានហួសចិត្តមួយ

មិនមែនរឿងទុក្ខឬក៏ព្រួយ                  ស្តាប់ហើយសូមជួយពិចារណ៍ខ្ញុំ។

កាលពីព្រឹកម៉ិញមានប្រុសម្នាក់            ត្រូវបានគោធាក់សន្លប់ធំ

មួយជើងដេកស្ប៉ាបលើដីដុំ                កម្លោះក្រមុំមើលឈូឆរ។

អ្នកខ្លះឃើញហើយឆ្ងល់ក្នុងចិត្ត            តើហេតុការណ៍ពិតម៉េចទៅហ្ន៎

អ្នកខ្លះវែកញែកជជែកត                    ចង់ដឹងខ្មៅសយ៉ាងក្រៃលែង។

អ៊ុំម្នាក់សុំមិនបញ្ចេញឈ្មោះ                គាត់ថាធាក់ពោះផុតចំបែង

បើត្រូវក្រោមហ្នឹងចប់ហើយឯង           មួយជើងបែកផ្សែងចាប់ភពថ្មី។

អ្នកខ្លះខ្សឹបខ្សៀវបែបលួចលាក់           តើគោវាធាក់ព្រោះរឿងអី

ខ្លះថាអញសង្ស័យណាស់វ៉ី                 ខ្លះក៏ស្រដីរកហេតុផល។

ក្រោយការស៊ើបអស់ពីរម៉ោងទៅ         រឿងរ៉ាវខុសត្រូវបានមកដល់

សាក្សីរាយរ៉ាយរ៉ាប់ប្រាប់គ្មានសល់        គាត់បានពន្យល់យ៉ាងនេះថា។

រឿងហ្នឹងមិនមែនគោខុសទេ               នាងអ្នកយើងគេសូមដឹងការណ៍

គឺជាកំហុសប្រុសនោះណា                 ងប់នឹងស្នេហាឈឺទាំងព្រឹក។

គាត់លើកទូរស័ព្ទម៉ោងប្រាំងពីរ            Hello honey បងសែននឹក

ផ្អែមពេកក៏កើតរឿងវរវឹក                  ធ្វើឲ្យគាត់ភ្លឹកភ្លេចអារម្មណ៍។

អៀនចុះអៀនឡើងដៃគាត់ទោរ           ទៅចាប់ពងគោលេងធ្វើហំ

គោភ្ញាក់ក៏ធាក់ថយក្រោយចំ               ត្រូវយ៉ាងតំណំសន្លប់ទៅ។

រឿងលេងពងគោគាត់អ្នកសាង           ដួលដេកច្រងាងគឺត្រឹមត្រូវ

បើលេងពស់វែកពិតមិននៅ                មួយប៉កអស់ផ្លូវនឹងរស់បាន។

រឿងនេះចប់ហើយសូមខន្តី                 ជូនពរប្រុសស្រីអ្នកស្តាប់អាន

អាយុវណ្ណៈជាក់សុខសាន្ត                  ពលៈផងបានគ្រប់ប្រាណអើយ៕៚

និពន្ធដោយៈ យាន សំណាង

ថ្ងៃ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៣

រិះគន់ស្ថាបនាៈ yeansamnang@gmail.com​   

ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

សូមចូលទៅទស្សនាៈ http://vacambodian.wordpress.com/

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យកំប្លែង, Uncategorized

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: