មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

Month: September 2013

កំណាព្យសុភាសិតៈ បញ្ញើស្មើបំណុល

(បទព្រហ្មគីតិ) ការទទួលបញ្ញើ                           ដែលគេស្នើសុំពឹងពាក់ ឲ្យជួយយកទៅជាក់                     ជូនដល់អ្នកឯណាក្តី។ ចាស់លោកចាត់ទុកថា                  យើងនេះណាដូចបានខ្ចី របស់ជនដទៃ                             ស្មើតម្លៃនឹងទ្រព្យផ្ញើ។ ពេលទ្រព្យនោះបែកបាក់               យើងគ្រោះថ្នាក់កុំគ្រាន់បើ មិនថាញាតិឬក្លើ                          គេនឹងស្នើឲ្យធ្វើសង។ បើទ្រព្យនោះបាត់វិញ                    ទុក្ខទោម្នេញក្រៃកន្លង គេទារថ្មីតែម្តង                            ការណ៍សៅហ្មងកើតព្រោះពឹង។ ហេតុនេះទើបចាស់ៗ                    បានផ្ដាំច្បាស់ពីរឿងហ្នឹង ព្រោះចង់ឲ្យយើងដឹង                    បើគេពឹងត្រូវគិតគូរ។ ជាមនុស្សក្នុងលោកិយ                  ទាំងប្រុសស្រីកុំមូទូ មុនធ្វើគិតឲ្យយូរ                         ក្រែងមុខជូរក្រោយការខុស។ បញ្ញើដែលមើលទៅ                     ឃើញថាត្រូវគ្មានកំហុស កិច្ចនេះគួរស្រីប្រុស                      ជួយគេចុះមិនខាតឡើយ។ ប៉ុន្តែត្រូវប្រយ័ត្ន                          ទ្រព្យសម្បត្តិគេខូចហើយ យើងចេះតែបណ្ដោយ                   ព្រមយកឲ្យព្រោះមេត្តា។ មិនទាន់បានអីផង                        គេឲ្យសងដោយចោទថា ទ្រព្យគេនៅថ្មីថ្លា                         ខូចដោយសារយើងនេះឯង។ បញ្ញើស្មើបំណុល                         អ្នកបានយល់ផុតចម្បែង មិនតាមទុក្ខក្រៃលែង                    ទើបចាស់ចែងឲ្យចងចាំ៕ និពន្ធជាកំណាព្យដោយៈ យាន សំណាង ថ្ងៃ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃ​ចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣ រិះគន់ស្ថាបនាៈ yeansamnang@gmail.comឬទូរស័ព្ទៈ… Read More ›

Rate this:

កំណាព្យស្នេហាៈ “ស្នេហ៍”

(បទផ្កាឈូករីកពាក្យ៧) ស្នេហ៍ជា     ឱសថដ៏ស័ក្តិសិទ្ធិ ស្នេហ៍ជា     ជីវិតគូនិស្ស័យ ស្នេហ៍ជា     គ្រាប់ពេជ្រដែលគេច្នៃ ស្នេហ៍ជា     កន្ត្រៃផ្ដាច់សង្ខារ។ ស្នេហ៍ឲ្យ     មនុស្សម្នាក់ហ៊ានរស់ស្លាប់ ស្នេហ៍ឲ្យ     ឈឺចាប់ពេញឱរា ស្នេហ៍ឲ្យ     សិស្សខ្លះភ្លេចសិក្សា ស្នេហ៍ឲ្យ     ឲ្យកញ្ញាខូចបង់ប្រាណ។ ស្នេហ៍ខ្លះ     ក៏ស្មោះអស់ពីចិត្ត ស្នេហ៍ខ្លះ     ក៏ផិតហួសការស្មាន ស្នេហ៍ខ្លះ     អាក្រក់ជាងតិរច្ឆាន ស្នេហ៍ខ្លះ     ដូចចានបែកទាំងថ្មី។ ស្នេហ៍មួយ   បានសុខទាំងចិត្តកាយ ស្នេហ៍មួយ   សប្បាយទាំងប្រុសស្រី ស្នេហ៍មួយ   ខាងប្រុសព្រានអប្រិយ ស្នេហ៍មួយ   ខាងស្រីចើកបែរខ្នង។ ស្នេហ៍ដូច    រន្ធរាក់ងាយនឹងលូក ស្នេហ៍ដូច    ជាទូកដែលគេឆ្លង ស្នេហ៍ដូច    ធ្វើការមិនបានប៉ង ស្នេហ៍ដូច    ជាថ្នងដងមច្ឆា។ ស្នេហ៍នាំ     ឲ្យសុខបើចេះយល់ ស្នេហ៍នាំ     ឲ្យពុលបើសាវា ស្នេហ៍នាំ     ឲ្យលង់ក្នុងបញ្ហា ស្នេហ៍នាំ     ឲ្យចិន្ដាកើតសៅហ្មង។ ស្នេហ៍ដែល សាន្តត្រាណគួរត្រេកអរ ស្នេហ៍ដែល ស្មោះសគួរត្រាប់ត្រង ស្នេហ៍ដែល ត្រាំទុក្ខគួរកុំផ្សង… Read More ›

Rate this:

រឿងខ្លីៈ វិប្បដិសារី

          ក្រោយពីសត្វចាប ពពិច លលក សារិកាកែវ…ចូលទ្រនំ ឃ្មុំក៏ចូលបង្គងអស់ទៅ នៅទីជនបទមួយ ចង្រិតបានចេញមុខតាមទ្វារផ្ទះ ដែលធ្វើ​អំពីព្រះធរណីមកច្រៀងចម្រៀងផ្ដោះផ្ដងគ្នាក្រោមទ្រើងឃ្លោក មានខ្លះយំនៅនៅតាមគុម្ពល្ពៅដែលកំពុងលាស់​ត្រួយឲ្យជាសញ្ញាថាក្លិនឈ្ងុយ​នៃសម្លប្រហើរជិតមកដល់ហើយ។  ខណៈនោះដែរ សម្លេងកន្ដូបកំពុងបុកស្រូវលើដើមត្របស្រួយដោយមិនខ្វល់ពីអ្វីទាំងអស់។ អ្នកភូមិបានលង់លក់ទៅក្នុងដំណេកយ៉ាងស្កប់ស្កល់ព្រោះអ្នកខ្លះបានទៅប្រែដីដើម្បី​ឲ្យងាប់ស្មៅងាយស្រួលដាំដុះ អ្នកខ្លះបានបោចស្មៅ​ចម្ការចេញបីបន្លែបង្ការ ហើយអ្នកខ្លះទៀតបានទៅរវាំងស្រែចម្ការ។ ទោះជាប្រជាជនជាច្រើនបានសម្រាកដោយពន្លត់ភ្លើងអស់ហើយក៏ដោយ តែក៏នៅមានពន្លឺភ្លើងផ្លុងៗចេញពីផ្ទះមួយចំនួនដែរ។ ពេលនោះគេឮសម្លេងជជែកគ្នាពីផ្ទះមួយថា៖ –     ម៉ែវាអ្ហា!…ខ្ញុំចង់នែៗៗ…. –     ចង់អីឪវា? –     ចង់នែ! –     ចង់អី?

Rate this:

កំណាព្យស្ថាបនាៈ ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា

ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា (បទពាក្យប្រាំបី) នេះបទកំណាព្យខ្មែរពាក្យប្រាំបី               តែងផ្ញើទៅស្រីគ្រប់វ័យតូចធំ ពិសេសអ្នកដែលកំពុងក្រមុំ                    អានហើយខឹងខ្ញុំក៏ខ្ញុំមិនថា។ ត្បិតឃើញស្រីខ្លះស្លៀកពាក់សព្វថ្ងៃ          ឡើងតាមសម័យបានដៃអស្ចារ្យ ដូច្នេះខ្ញុំសូមចូលរួមស្ថាបនា                    បញ្ចេញស័ព្ទសារតាមកាព្យកូនខ្មែរ។ យករឿងស្លៀកខ្លីមកស្តីរិះគន់                 តែសូមប្រាប់មុនបើខឹងកុំជេរ បើជ្រុលជាលេងសូមលេងត្រឹមស្មេរ          កុំលេងដល់ម៉ែណាស្រីប្អូនបង។ ពេលដែលស្លៀកខ្លីតើស្រីដឹងទេ?            អ្នកមើលមាសមេច្រើនក្រៃកន្លង ខ្លះមើលសរសើរក្នុងន័យឌឺដង                ខ្លះមើលនួនល្អងលួចសើចក្នុងចិត្ត។ ពេលដែលស្លៀកខ្លីពិសីត្រូវដឹង               ក្មេងចាស់សម្លឹងតាមមើលកិតៗ ធ្វើឲ្យអ្នកមានដំណើរត្បៀតត្បិត              ពេលអង្គុយពិតគឺរិតតែយ៉ាប់។ ពេលដែលស្លៀកខ្លីសាច់ខ្ចីនឹមនួន            ចេញបង្ហាញខ្លួនយ៉ាងល្អចំណាប់ រួមនឹងសាច់ភ្លៅពៅហំសមហាប់              ឲ្យប្រុសខ្លះចាប់ខុសច្បាប់ក៏ហ៊ាន។ ពេលពាក់អាវខ្លីបញ្ចេញសាច់ស               មុខក្រោយចំហសឹងសព្វសាច់ប្រាណ សាច់ខ្នងសាច់ពោះសាច់ទ្រូងកល្យាណ     ប្រុសមើលកំសាន្តឥតបង់លុយទេ។ នៅក្នុងចិត្តខ្ញុំអាណិតអាណោច                ស្លៀកខ្លីគេសើចស្លៀកខើចខ្មាស់គេ ពេលដើរទៅមកគឺមិនស្រួលទេ               ហេតុអ្វីមាសមេមិនគិតពិចារណ៍។ ស្រ្តីត្រូវឲ្យតម្លៃដល់ខ្លួន                         បញ្ចេញផ្ទួនៗមិនល្អឡើយណា ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា                គួរស្លៀកធម្មតាឲ្យច្រើនជាខ្លី។ មិនថាប្រុសខ្ញុំឬប្រុសគេឡើយ                 បើឃើញអស់ហើយយកមកធ្វើអី ឲ្យឃើញក្រោយការទើបមានតម្លៃ            សូមគ្រប់រូបស្រីគិតខ្លួនឯងចុះ៕៚   និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ថ្ងៃ៧កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃសៅរ៍ ទី២២ ខែកញ្ញា… Read More ›

Rate this:

កំណាព្យកំប្លែង រឿងៈ សូមទោសដូចគ្នា

រឿងៈ សូមទោសដូចគ្នា (បទពាក្យប្រាំពីរ)           ពូសល់បានដើរសំដៅទៅ                កាន់ផ្ទះពូសៅហើយប្រាប់ថា           សៅអើយកុំខឹងនឹងខ្ញុំណា                ចំពោះបញ្ហាមេមាន់ខ្ញុំ។           ដែលវាបានទៅជជុះកាយ                បន្លែទាំងឡាយទាំងតូចធំ           ឲ្យឯងខូចខាតយ៉ាងដំណំ                អត់ទោសឲ្យខ្ញុំតើបានទេ?           ពូសៅតបថាខ្ញុំមិនខឹង                     រឿងនេះខ្ញុំនឹងមិនគ្នាន់គ្នេរ           តែខ្ញុំសូមទោសឯងវិញដែរ               ព្រោះអីគឺឆ្កែខ្ញុំអាភ្លុក។           វាបានខាំមាន់ឯងឲ្យងាប់                 ខ្ញុំមិនចោលកប់ខ្ញុំយកទុក           ស្ងោរឲ្យប្រពន្ធកូនម៉ែពុក                 ពិសារហូបចុកឆ្ងាញ់ដល់ហើយ។           ពូសល់បានថាមិនអីទេ                    មាន់តូចជាងឆ្កែទេសៅអើយ           ឆ្កែនោះកូនខ្ញុំវៃស៊ីហើយ                  ព្រោះមិនដឹងឡើយថាឆ្កែឯង។           ឲ្យគ្នាសូមទោសណាសៅណា                ឆ្កែនោះពិតជាឆ្ងាញ់ហួសថ្លែង           គឺឆ្ងាញ់សែនឆ្ងាញ់លើសសម្តែង        ឮហើយសូមឯងកុំខឹងអី។           ពូសៅឮហើយធ្វើបែបភ្ញាក់               អញ្ចឹង អាអ្នកថ្លើមជាប់ដី           ហ៊ានវាយសម្លាប់ឆ្កែខ្ញុំឆី                  កូនឯងទេវ៉ីគ្នាទើបដឹង។           គ្នាក៏សូមទោសឯងវិញដែរ               អាអ្នកវៃឆ្កែខ្ញុំមួយហ្នឹង           វាត្រូវជាប់គុកជាប់ចម្រឹង                 ព្រោះគ្នាមិនដឹងកូនឯងទេ។           ចប់ហើយរឿងសូមទោសដូចគ្នា        ជូនពរមុនលាសូមល្ហើយល្ហែ… Read More ›

Rate this:

កំណាព្យកំប្លែង រឿងៈ ប្រុសម្នាក់គោធាក់សន្លប់ធំ

រឿងៈ ប្រុសម្នាក់គោធាក់សន្លប់ធំ (បទពាក្យប្រាំពី) សួស្តីប្រិយមិត្តញាតិព្រៀងលាន          ខ្ញុំជូនពត៌មានហួសចិត្តមួយ មិនមែនរឿងទុក្ខឬក៏ព្រួយ                  ស្តាប់ហើយសូមជួយពិចារណ៍ខ្ញុំ។ កាលពីព្រឹកម៉ិញមានប្រុសម្នាក់            ត្រូវបានគោធាក់សន្លប់ធំ មួយជើងដេកស្ប៉ាបលើដីដុំ                កម្លោះក្រមុំមើលឈូឆរ។ អ្នកខ្លះឃើញហើយឆ្ងល់ក្នុងចិត្ត            តើហេតុការណ៍ពិតម៉េចទៅហ្ន៎ អ្នកខ្លះវែកញែកជជែកត                    ចង់ដឹងខ្មៅសយ៉ាងក្រៃលែង។ អ៊ុំម្នាក់សុំមិនបញ្ចេញឈ្មោះ                គាត់ថាធាក់ពោះផុតចំបែង បើត្រូវក្រោមហ្នឹងចប់ហើយឯង           មួយជើងបែកផ្សែងចាប់ភពថ្មី។ អ្នកខ្លះខ្សឹបខ្សៀវបែបលួចលាក់           តើគោវាធាក់ព្រោះរឿងអី ខ្លះថាអញសង្ស័យណាស់វ៉ី                 ខ្លះក៏ស្រដីរកហេតុផល។ ក្រោយការស៊ើបអស់ពីរម៉ោងទៅ         រឿងរ៉ាវខុសត្រូវបានមកដល់ សាក្សីរាយរ៉ាយរ៉ាប់ប្រាប់គ្មានសល់        គាត់បានពន្យល់យ៉ាងនេះថា។ រឿងហ្នឹងមិនមែនគោខុសទេ               នាងអ្នកយើងគេសូមដឹងការណ៍ គឺជាកំហុសប្រុសនោះណា                 ងប់នឹងស្នេហាឈឺទាំងព្រឹក។ គាត់លើកទូរស័ព្ទម៉ោងប្រាំងពីរ            Hello honey បងសែននឹក ផ្អែមពេកក៏កើតរឿងវរវឹក                  ធ្វើឲ្យគាត់ភ្លឹកភ្លេចអារម្មណ៍។ អៀនចុះអៀនឡើងដៃគាត់ទោរ           ទៅចាប់ពងគោលេងធ្វើហំ គោភ្ញាក់ក៏ធាក់ថយក្រោយចំ               ត្រូវយ៉ាងតំណំសន្លប់ទៅ។ រឿងលេងពងគោគាត់អ្នកសាង           ដួលដេកច្រងាងគឺត្រឹមត្រូវ បើលេងពស់វែកពិតមិននៅ                មួយប៉កអស់ផ្លូវនឹងរស់បាន។ រឿងនេះចប់ហើយសូមខន្តី                 ជូនពរប្រុសស្រីអ្នកស្តាប់អាន អាយុវណ្ណៈជាក់សុខសាន្ត                  ពលៈផងបានគ្រប់ប្រាណអើយ៕៚ និពន្ធដោយៈ យាន សំណាង ថ្ងៃ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់… Read More ›

Rate this:

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា