មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យស្នេហាៈ ប្រុសចិត្តកំសាក

ប្រុសចិត្តកំសាក

(បទពាក្យប្រាំបី)

ប្រវត្តិស្នេហ៍យើងក្នុងគ្រាដំបូង                       យើងយកបេះដូងមកសាងរួមគ្នា

តែពេលឥឡូវប្រុសពៅបងលា                       ចាកចោលពុំងារឲ្យអូនហួសចិត្ត។

ហួសនឹងមាយាមារយាទបុរស                       បងអើយទៅចុះប្រុសអន់ចរិត

ត្រឹមពាក្យអូនលេងសើចនឹងវមិត្រ                   ធ្វើឯងអន់ចិត្តគ្មានគិតមុខក្រោយ។

ពាក្យដែលអូនប្រាប់ថាសូមបែកគ្នា                  នោះមិនមែនជាពាក្យពិតសោះឡើយ

អូនពោលព្រោះចង់ដឹងចិត្តត្រាណត្រើយ          ស្រឡាញ់អូនហើយតើស្មោះដែរទេ?

ក្រោយពេលពិសោធពាក្យមួយឃ្លាហ្នឹង            ទើបអូនបានដឹងពីចិត្តមាសមេ

ជាចិត្តមិនស្មោះមិនស៊ូនឹងស្នេហ៍                     ជួយមិនបានទេប្រុសដូចរូបបង។

ប្រឹងរៀបរូបរាងឫកពាឡើយហំ                       ព្រោះចង់ឲ្យខ្ញុំអង្វរស្នេហ៍ស្នង

ទៅមិនរួចឡើយណាប្រុសនួនល្អង                  សម្បត្តិត្រឹមបងក្រោមអូនឆ្ងាយណាស់។

ទ្រព្យធន់អូនមានរូបឆោមអូនស្អាត                  ចរិយាមារយាទអូនល្អមិនខ្វះ

អ្វីអូនចង់បានបងគួរដឹងច្បាស់                        គឺចិត្តមិនផ្លាស់មិនក្បត់ស្នេហា។

គ្រាន់តែប៉ុណ្នឹងបងធ្វើមិនបាន                        ទៅចុះកល្យាណអូនមិនត្រូវការ

អូនមិនខ្ចីខ្វល់មិនខ្ចីឈឺផ្សា                            មិនស្ដាយឡើយណាទៅណាទៅៗ។

កំណាព្យបទនេះផ្ញើជូនព្រលឹង                       បើបងបានដឹងជួយអានឲ្យឮ

អានហើយកុំយំកុំស្តាយកុំឈឺ                        លាហើយណាពៅប្រុសអន់ចរិត៕៚

កំណាព្យបទពាក្យប្រាំបីនេះ គឺជារឿងរបស់ប្អូនស្រីម្នាក់ ហើយគាត់សូមផ្ញើជូនបុរសម្នាក់ដែលគ្មានចិត្តអំណត់ ចិត្តតស៊ូ។

និពន្ធដោយ យាន សំណាង

ថ្ងៃ៥កើត ខែទុតិយាសាឍ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦  ត្រូវនឹងថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១២

រិះគន់ស្ថាបនាៈ yeansamnang@gmail.com ​

ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្នេហា, បទពាក្យ៨, Uncategorized

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: