មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

កំណាព្យស្ថាបនាៈ ព្រាយអន់ចរិត

ព្រាយអន់ចរិត

(បទពាក្យប្រាំពីរ)

             ថ្ងៃម៉ិញខ្ញុំឃើញព្រាយដើមពោធិ៍            ជិះលើម៉ូតូសេរីថ្មី

             ច្បាស់ណាស់ព្រាយនោះគឺជាស្រី          សាច់មុខសខ្ចីៗឡើងស្លេក។

             សក់នាងHighlight ដូចឆេះភ្លើង           កន្ទ្រេងកន្ទ្រើងលាយពណ៌ផ្លេក

             ចិញ្ចើមកោងខៀងដូចធាងចេក             ព្រាយនេះចម្លែកចេះតែងខ្លួន។

             ស្ពាយកាបូបធំៗហួសមាឌ                  នៅលើផ្លូវជាតិយ៉ាងហំហួន

             ធ្វើឫកធ្វើរាងឡើងសមសួន                 កម្មអីឲ្យជួនមកជួបខ្ញុំ។

             ធ្លាប់បានឃើញព្រាយដើមស្រង៉ែ          បញ្ចេញភ្នែត្លែលៀនធំៗ

             សំពត់អាវវែងអូសដីដុំ                        កម្លោះក្រមុំភ័យស្លុតចិត្ត។

             តែពេលបានឃើញព្រាយដើមពោធិ៍      ប្រុសៗខ្លះជោរតាមតោងស្អិត

             ព្រោះតែព្រាយនោះអន់ចរិត                ស្លៀកពាក់មិនគិតគេមើលងាយ។

             អាង​ឯងរាងល្អសាច់សភ្លឹង                  ខ្លាចគេមិនដឹងប្រឹងទម្លាយ

             សិចស៊ីចេញសាច់យ៉ាងរាត់រាយ           ទាំងអាយទាំងនាយឃើញស្ទើរអស់។

             ថ្ងៃនេះមកប៉ះចៅតាយាន                   ពួជខ្មែរអ្នកមានចិត្តស្ម័គ្រស្មោះ

             មិនអរមិនស្រើបមិនស្រណោះ             នឹងព្រាយមុខស្រស់អ្នកនេះទេ។

             តាមពិតព្រាយឯងព្រាយក្លែងក្លាយ        ព្រាយCopy Style ពីកូរ៉េ

             ខ្លួនមនុស្សមុខព្រាយស្អាតខុសគេ         សូមព្រាយមាសមេគិតជាថ្មី។

             បើចង់លេងខ្លួនលេងឲ្យចេះ                 លេងកុំប្រហែសឯងជាស្រី

             កុំធំតែខ្លួនគ្មានដឹងអី                           ប្រយ័ត្នបានប្តីបាក់ទន្សា។

             ពាក្យខ្មែរពោលហើយអ្នកគួរគិត            ស្រីស្អាតល្អពិតព្រោះចរិយា

             មិនមែនព្រោះStyle ព្រាយឯណា          ដូច្នេះមេត្តាគិតគូរផង៕៚

និពន្ធដោយៈ យាន សំណាង

ថ្ងៃ១៤កើត ខែអស្សុជ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃច័ន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៣

រិះគន់ស្ថាបនាៈ yeansamnang@gmail.com​​

ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

Categorised in: កំណាព្យកវីហេងស៊យ, កំណាព្យស្ថាបនា, បទពាក្យ៧

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: