មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

បទៈ ដឹងផងថាបងលួចស្នេហ៍

 ដឹងផងថាបងលួចស្នេហ៍

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)

ច្រៀងដោយៈ ឈន ចំណាប់

I.          ចិត្តច្របល់ កើតទុក្ខអំពល់គ្មានល្ហែ   ព្រោះបេះដូងលបលួចស្នេហ៍   មិនហ៊ានប្រាប់គេ     ឲ្យយល់បំណង  កើតទុក្ខម្នាក់ឯង  ឱរ៉ាចម្បែងសែនសៅហ្មង  ធ្វើម្តេចទៅទើបពៅនួនល្អង ​អូនដឹងថាបង គិតយ៉ាងណា។

II.        ចិត្តលាក់ស្នេហ៍ពិបាកម្ល៉េះទេ មាសស្ងួន  ឃើញប្រុសផ្សេងនៅជិតនឹមនួន  បេះដូងអង្រួន ប្រច័ណ្ឌជីវា  ឱបខ្នើយកើយទុក្ខ នៅមិនសុខព្រោះស្នេហា  ឆេះរោលរាល ពេញក្នុងឱរ៉ា លោកនេះអ្នកណា អាចជួយខ្ញុំបាន។

R.   អូនអើយ អូនហើយគឺថ្នាំដួងចិត្ត  បើបានថ្លៃរួមជីវិត ទ្រូងបងពិតផុតក្តីរំខាន  លោកនេះ​មានតែអូនទេកល្យាណ  ទើបជួយបងបាន ឲ្យស្នេហ៍សុខសាន្ត ដូចបំណង។

III.   សង្ឃឹមថា ពេលបងវាចាប្រាប់ស្រី  អូនអាណិតចិត្តភក្តី  ហើយព្រមប្រណីដល់រូបបង  ចម្រៀងបទនេះ  ផ្ញើជាពិសេសជូននួនល្អង  ពេលស្តាប់ចប់សូមទងវង  អូនអើយដឹងផង  ថាបងលួចស្នេហ៍៕

(ភ្លេងរួច R-III)

បញ្ជាក់ៈ  ចម្រៀងទាំងនេះ សម្រាប់រំឭកនូវអនុស្សាវរិយខេត្តក្រចេះតែប៉ុណ្ណោះ មិនមែនសម្រាប់ធ្វើអាជីវកម្មឡើ់យ។

Categorised in: ចម្រៀងខ្ញុំ, Uncategorized

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: