Month: August 2013

បទៈ បុប្ផាវត្តកែង

  បុប្ផាវត្តកែង និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ច្រៀងដោយៈ ឈន ចំណាប់ I.          ចៃដន្យវាសនា ចារឲ្យរូបខ្ញុំ                   បានជួបក្រមុំ នៅម្តុំវត្តកែង       ឃើញភ្លាម ធ្វើឲ្យចិត្តរៀមចម្បែង          កើតទុក្ខម្នាក់ឯង វង្វែងដូចក្លែងដាច់ខ្សែ។ II.        ភូមិរកាធំ ភូមិកំពង់ដ                          បុប្ផាស្រស់ល្អៗចាញ់អូនទេ បុប្ផាវត្តកែងអូនស្អាតជាងគេ                បើបងសុំស្នេហ៍ មាសមេ ព្រមទេជីវា។ R.​   វត្តកែង កន្លែងជួបស្រី                         ឲ្យបងអាល័យ ស្រម៉ៃឃើញតែភក្ត្រា       មាសបងអើយ ដឹងហើយថាបងស្នេហា   ស្នេហ៍ស្មើសង្ខារ សូមកែវជីវាប្រណីបងផង។ III.      បារមីតាចាន់​ សូមលោកជួយខ្ញុំ         ​     អន្ទងចិត្តមុំឲ្យយល់បំណង       បើបានវមិត្ត ដូចចិត្តរៀមផ្សង            …

Rate this:

បទៈ បុប្ផាក្រចេះ

បុប្ផាក្រចេះ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ច្រៀងដោយៈ ឈន ចំណាប់ I.         បុប្ផាក្រចេះ ល្អម្លេះព្រះអើយ                ពេលបានជួបហើយ ធ្វើឲ្យរូបខ្ញុំ គេងគិតគេងព្រួយ គេងកើតទុក្ខធំ          គេងនឹកក្រមុំ ទើបនឹងពេញវ័យ។ II.      ពេញរូបពេញរាង ពេញលក្ខណា           សក់វែងប្រះស្មា សាច់សមសខ្ចី កែវភ្នែកខ្មៅយង់ វង់ភក្រ្តប្រិមប្រិយ        បានស្តាប់សម្តី ផ្អែមណាស់មាសមេ។ R. ​ ស្អាតអើយ ស្អាតម្ល៉េះ ក្រចេះបងអើយ     បងបាក់ចិត្តហើយ បាក់ចិត្តលង់ស្នេហ៍               បាក់ចិត្តលើស្រី ផ្កាដីទន្លេ                    បងសូមថ្នមថែ លុះសូន្យសង្ខារ។ III.   បានចិត្តអូនហើយ មិនយូរទេថ្លៃ            រៀមនឹងចូលស្តី​ ស្រីដល់មេបា      សូមអូនរង់ចាំ ទទួលផ្កាស្លា                  យើងនឹងរៀបការ លើដីក្រចេះ៕ (ភ្លេងរួច R-III) បញ្ជាក់ៈ  ចម្រៀងទាំងនេះ សម្រាប់រំឭកនូវអនុស្សាវរិយខេត្តក្រចេះតែប៉ុណ្ណោះ មិនមែនសម្រាប់ធ្វើអាជីវកម្មឡើ់យ។

Rate this:

បទៈ ដឹងផងថាបងលួចស្នេហ៍

 ដឹងផងថាបងលួចស្នេហ៍ និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ) ច្រៀងដោយៈ ឈន ចំណាប់ I.          ចិត្តច្របល់ កើតទុក្ខអំពល់គ្មានល្ហែ   ព្រោះបេះដូងលបលួចស្នេហ៍   មិនហ៊ានប្រាប់គេ     ឲ្យយល់បំណង  កើតទុក្ខម្នាក់ឯង  ឱរ៉ាចម្បែងសែនសៅហ្មង  ធ្វើម្តេចទៅទើបពៅនួនល្អង ​អូនដឹងថាបង គិតយ៉ាងណា។ II.        ចិត្តលាក់ស្នេហ៍ពិបាកម្ល៉េះទេ មាសស្ងួន  ឃើញប្រុសផ្សេងនៅជិតនឹមនួន  បេះដូងអង្រួន ប្រច័ណ្ឌជីវា  ឱបខ្នើយកើយទុក្ខ នៅមិនសុខព្រោះស្នេហា  ឆេះរោលរាល ពេញក្នុងឱរ៉ា លោកនេះអ្នកណា អាចជួយខ្ញុំបាន។ R.   អូនអើយ អូនហើយគឺថ្នាំដួងចិត្ត  បើបានថ្លៃរួមជីវិត ទ្រូងបងពិតផុតក្តីរំខាន  លោកនេះ​មានតែអូនទេកល្យាណ  ទើបជួយបងបាន ឲ្យស្នេហ៍សុខសាន្ត ដូចបំណង។ III.   សង្ឃឹមថា ពេលបងវាចាប្រាប់ស្រី  អូនអាណិតចិត្តភក្តី  ហើយព្រមប្រណីដល់រូបបង  ចម្រៀងបទនេះ  ផ្ញើជាពិសេសជូននួនល្អង  ពេលស្តាប់ចប់សូមទងវង  អូនអើយដឹងផង  ថាបងលួចស្នេហ៍៕ (ភ្លេងរួច R-III) បញ្ជាក់ៈ…

Rate this:

កំណាព្យស្ថាបនាៈ ប្អូនស្រីបងអើយ

ប្អូនស្រីបងអើយ (បទកាកគតិ) ក្នុងយុគៈថ្មី ប្អូនៗស្រីៗ បានដៃអស្ចារ្យ អាយុមិនទាន់ នឹងគ្រាន់គ្រប់ការ ប្រឹងតែងកាយា ធ្វើដូចក្រមុំ។ មើលទៅប្អូនស្ងួន វ័យក្រោមដប់បួន ខ្លួនមិនទាន់ធំ តែប្រឹងពាក់អាវ បំប៉ោងសាច់ដុំ នខាមាសមុំ លាបថ្នាំក្រឡៅ។ វង់ភក្រ្តមានភ័ព្វ គ្មានមុនមួយគ្រាប់ តែប្រឹងលាបម្សៅ សាច់មុខស្អាតល្អ ប្រែពណ៌ជាខ្មៅ បាត់បងពង្សផៅ ធម្មជាតិថ្លៃថ្លា។ ស្បែកខ្លួនមាសមេ ខំបំពាក់ឡេ ឲ្យខូចឥតការ ពេលដែលទៅរៀន ទៅមានសង្សារ ចុងក្រោយជីវ៉ា ចេះត្រឹមទឹកភ្នែក ពាក្យពេចន៍សាសង បានឮម្តងៗ គួរឲ្យសង្វេគ សម្តីដូចប្រុស បោះមិនអល់អែក ពេលដើរដាច់ប៉ែក នាំគ្នាវាតវង់។ បើជួបជុំគ្នា ប្រឹក្សាការងារ មេរៀនទម្រង់ ហ្នឹងមានទៅឆ្អី ព្រោះចេះផុតល្ងង់ តែនេះឆោមយង់ វាតវង់ផឹកស្រា។ សម្ដីដូចភ្លើង លើកមួយកនយើង កុំឱ្យប្រុសថា លើកកុំខ្វាយខ្វល់ អំពល់ចិន្តា ផឹកកុំសង្កា លើកដាច់សាច់ស្អាត។ ប្អូនស្រីបងអើយ ល្មមហើយៗ ល្មមឈប់ប្រមាទ ឲ្យបងប្រុសប្អូន…

Rate this:

កំណាព្យស្ថាបនាៈ វាចាចៅតាយាន

វាចាចៅតាយាន                              (បទពាក្យប្រាំពីរ) ខ្ញុំកើតពិភាល់ខ្វល់ចិន្តា                            ពេលឮវាចាមិនសមសួន នៃកូនចៅខ្មែរមួយចំនួន                           មើលងាយជាតិខ្លួនគ្មានគិតអ្វី។ ខ្លះថានំនេកចេកខ្នុរដូង                            ល្ពៅត្រាវដំឡូវល្ហុងទុំខ្ចី ខំធ្វើយ៉ាងណាមិនឆ្ងាញ់ឆី                         ដូចរបស់ថៃយួនឡាវឡើយ។ ខ្លះថារបស់របរខ្មែរ                                  ផលិតស្រែៗគុណភាពខ្សោយ រសជាតិក៏ខ្សោះមិនឆ្ងាញ់ហើយ                  ថែមទាំងមុខក្រោយមិនលេងស្តាយ(Style)។ ឯខ្សែភាពយន្តកុនតន្ត្រី                             សិល្បៈចាស់ថ្មីពីនាយអាយ មើលស្តាប់គេថាសែនឃ្លានបាយ                ព្រោះមិនឆើតឆាយដូចកូរ៉េ។ រាំវង់សារ៉ាវ៉ាន់ចូកកំពឹស                           គេថាមឹះៗមិនឡូយទេ បើខាងរីមីច រ៉ែប ឌីចេ                              នោះទើបពួកគេប្រកាច់បាន។ ឯរឿងស្លៀកពាក់ក៏ដូចគ្នា                         ខែក្តៅរងាទាំងប៉ុន្មាន ប្រុសៗស្លៀកជិតអស់ខ្លួនប្រាណ               ស្រីៗក្លាហានបញ្ចេញអស់។ នាងថាស្លៀកពាក់ដូចខ្មែរយើង                  ជិតដៃជិតជើងមិនស្អាតសោះ ស្លៀកពាក់ដូចនាងទើបបុរស                     តាមមកអាឡោះអាល័យស្នេហ៍។ នាងអើយនាងស្រីសម្តីបាន                       ខ្ញុំចៅតាយានកូនអ្នកស្រែ ហើយមានពូជពង្សឈាមជាខ្មែរ                 សូមផ្ដាំសូមផ្ដែទៅនាងថា។ ស្អាតព្រោះស្លៀកខ្លីមិនយូរឡើយ                ទឹកភ្នែកជោកខ្នើយឥតបានការ តែបើនាងស្អាតព្រោះចរិយា                       មានអ្នកស្នេហានាងលុះក្ស័យ។ និងសូមផ្តាំដល់យុវជន                             ដែលធ្លាប់រិះគន់កាត់តម្លៃ ឲ្យខ្មែរទាបជាងយួនឡាវថៃ                       ខ្ញុំបាទលើកដៃសូមអង្វរ។ មេត្តាលោកអ្នកភ្ញាក់ខ្លួនឡើង                     ព្រោះជាតិដែលថ្កើងរុងរឿងល្អ ដោយការលើកស្ទួយថែគាំទ្រ                     មត៌កវប្បធម៌ជាតិនេះឯង។ មានឈ្មោះកើតមកជាកូនខ្មែរ                     ពួកយើងត្រូវតែចេះខ្នះខ្នែង ជួយធ្វើឲ្យជាតិខ្ពស់ចាំងចែង                      ឲ្យគេស្ញប់ស្ញែងដូចសាវតា។ ពាក្យពេចន៍ខ្ញុំចប់តែប៉ុណ្ណឹង                        ស្តាប់ហើយកុំខឹងសូមចាំថា…

Rate this:

កំណាព្យស្ថាបនាៈ ព្រាយអន់ចរិត

ព្រាយអន់ចរិត (បទពាក្យប្រាំពីរ)              ថ្ងៃម៉ិញខ្ញុំឃើញព្រាយដើមពោធិ៍            ជិះលើម៉ូតូសេរីថ្មី              ច្បាស់ណាស់ព្រាយនោះគឺជាស្រី          សាច់មុខសខ្ចីៗឡើងស្លេក។              សក់នាងHighlight ដូចឆេះភ្លើង           កន្ទ្រេងកន្ទ្រើងលាយពណ៌ផ្លេក              ចិញ្ចើមកោងខៀងដូចធាងចេក             ព្រាយនេះចម្លែកចេះតែងខ្លួន។              ស្ពាយកាបូបធំៗហួសមាឌ                  នៅលើផ្លូវជាតិយ៉ាងហំហួន              ធ្វើឫកធ្វើរាងឡើងសមសួន                 កម្មអីឲ្យជួនមកជួបខ្ញុំ។              ធ្លាប់បានឃើញព្រាយដើមស្រង៉ែ          បញ្ចេញភ្នែត្លែលៀនធំៗ              សំពត់អាវវែងអូសដីដុំ                        កម្លោះក្រមុំភ័យស្លុតចិត្ត។              តែពេលបានឃើញព្រាយដើមពោធិ៍      ប្រុសៗខ្លះជោរតាមតោងស្អិត              ព្រោះតែព្រាយនោះអន់ចរិត                ស្លៀកពាក់មិនគិតគេមើលងាយ។              អាង​ឯងរាងល្អសាច់សភ្លឹង                  ខ្លាចគេមិនដឹងប្រឹងទម្លាយ              សិចស៊ីចេញសាច់យ៉ាងរាត់រាយ           ទាំងអាយទាំងនាយឃើញស្ទើរអស់។              ថ្ងៃនេះមកប៉ះចៅតាយាន                   ពួជខ្មែរអ្នកមានចិត្តស្ម័គ្រស្មោះ              មិនអរមិនស្រើបមិនស្រណោះ             នឹងព្រាយមុខស្រស់អ្នកនេះទេ។              តាមពិតព្រាយឯងព្រាយក្លែងក្លាយ        ព្រាយCopy Style ពីកូរ៉េ              ខ្លួនមនុស្សមុខព្រាយស្អាតខុសគេ         សូមព្រាយមាសមេគិតជាថ្មី។             …

Rate this:

កំណាព្យអនុស្សាវរីយ៍ៈ លាហើយបាត់ដំបង

លាហើយបាត់ដំបង (បទពាក្យប្រាំបី) ឱបាត់ដំបងបណ្តូលចិត្តអើយ               ខ្ញុំសូមលាហើយលាទាំងអាល័យ លាទាំងទឹកភ្នែកសង្វែកហឫទ័យ           ទោះមាននិស្ស័យក៏សូលាសិន។ លាស្ទឹងសង្កែធ្លាប់ឆ្លងទៅមក               លាឋានធ្លាប់ជ្រកខាងជើងភូមិចិន លាទាំងក្តីស្នេហ៍ធ្លាប់ក្បែរមាសឆ្អិន        បងសូមលាសិនលាទាំងសោកា។ លារម្មណីយដ្ឋានធ្លាប់បានជួបជុំ            លាវត្តឯកភ្នំធ្លាប់ទៅទស្សនា លាភូមិសេកសក ជ្រលងបព្វតា            លាពេជ្រចិន្តា លាភ្នំសំពៅ។ លាកំពីងពួយលាទឹកថ្លាឈ្វេង              ទីធ្លាប់ហែលលេងត្រជាក់ព្រួចព្រឺ លាភ្នំបាណន់លាវត្តកន្ទឺ                      លាដំណាក់ស្តៅ តាគ្រាម រំជៃ។ លាហើយថ្មគោលតាម៉ឺនមានស្នេហ៍       លាពពាលខែក្បែរអូរតាគី លាអន្លង់រុន បឹងព្រីង រូងជ្រៃ                 លាគោកពន្លៃ ដាំស្ពៃ ចុងព្រែក។ លាដំណាក់ហ្លួង វត្តគរ អូរចារ              លាព្រៃរកា បឹងរាំង កូនសេក លាបាត់ដំបងលាទាំងទឹកភ្នែក              លាទួលតាឯក កំពង់ក្របី។ លាហើយផ្សារណាត់ធ្លាប់ទិញខ្នើយពូក   លាផ្សារបឹងឈូកផ្សារបុរីថ្មី លាទៅតែកាយតែចិត្តភក្តី                    ផ្ញើលើចំប៉ីផ្កាបាត់ដំបង។ លាហើយគ្រឹះស្ថានបានផ្តល់ចំណេះ      ឲ្យខ្ញុំបានចេះដឹងសមបំណង សមទាំងស្នេហាបានផ្កាមួយទង            ស្អាតហើយស្មោះផងបេះដូងនិស្សិត។ ឱបាត់ដំបង បងសូមលាហើយ             តូចតន់បងអើយកុំព្រួលប្រែចិត្ត បងនឹងវិលមកយករូបវមិត្រ                  សាងក្បូនជីវិតសុខសាន្តរៀងអើយ៕៚ នេះរឿងពិតប្រឌិតបន្ថែម ប្រឌិតស្នេហ៍ផ្អែម…

Rate this: