មជ្ឈមណ្ឌលធនធានថ្មីជាវិថីឆ្ពោះទៅរកអនាគតដ៏ប្រសើរ!

អំពីប្លុក

ខ្ញុំព្រះករុណាសូមនមស្សការព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគោរពកោតក្រែង! 🙂

ខ្ញុំសូមចម្រើនពរដល់ទស្សនិកគ្រប់រូបដោយសេចក្តីរាប់អាន! 🙂

សូមស្វាគន៍ចំពោះការនិមន្ត និងអញ្ជើញទស្សនាប្លុកនេះ 🙂 🙂 🙂

—————-

—————-

គោលបំណងនៃការបង្កើតប្លុកៈ

ប្លុក សំណាងល្អ (samnanglaor) ជាប្លុកមួយដែលខ្ញុំព្រះករុណាខ្ញុំបង្កើតឡើង សម្រាប់ផ្ទុកនូវពត៌មានផ្ទាល់ខ្លួន ឯកសារ រូបថត។ល។ ដើម្បីកុំឲ្យបាត់បង់ដោយប្រការណាមួយមានខូចកុំព្យូទ័រជាដើម។ គោលបំណងសំខាន់នោះគឺ​ខ្ញុំព្រះករុណាខ្ញុំមានបំណងចែករំលែកនូវចំណេះដឹងផ្ទាល់ខ្លួន និងដើម្បីទទួលបានចំណេះដឹងពីទស្សនិកគ្រប់អង្គគ្រប់គ្នាផងដែរ។

បញ្ជាក់ៈ ចំពោះចំណេះដឹងខាងបង្កើតប្លុកនេះ ខ្ញុំព្រះករុណាខ្ញុំមិនបានរៀននៅជាជំនាញនៅតាមសាលាណាមួយនោះទេ គឺគ្រាន់តែបានទាញយកមេរៀនពីគេហទំព័រមួយចំនួនមាន itkonkhmer ជាដើម និងមេរៀនខ្លះបានមកពីគេហទំព័រ youtube យករៀនធ្វើដោយខ្លួនឯង។ ហេតុនេះបើមានចំណុចខ្វះខាត សូមអធ្យាស្រ័យផងចុះ ហើយបើមានចំណុចណាចង់កែលម្អ សូមទាក់មកខ្ញុំព្រះករុណាខ្ញុំតាមរយៈពត៌មានខាងក្រោម។

—————-

—————-

អំពីមាតិកាក្នុងប្លុកៈ

  • ទំព័រដើមៈ ជាមាតិកាដែលនឹងបង្ហាញនូវប្រកាសថ្មីបំផុត។

  • កវីហេងស៊យ ឬ យាន សំណាងៈ ជាមាតិកាដែលនិយាយអំពីប្រវត្តិរូបសង្ខេបរបស់ម្ចាស់ប្លុក។

  • កំណាព្យខ្ញុំៈ ជាមាតិកាមួយផ្ទុកនូវកំណាព្យស្ថាបនា កំណាព្យកំប្លែង កំណាព្យសុភាសិត…ដែលនិពន្ធដោយម្ចាស់ប្លុកផ្ទាល់។

  • រឿងខ្លីខ្ញុំៈ ជាមាតិកាមួយផ្ទុកនូវរឿងនិទានខ្លីៗស្ថាបនា អប់រំ….ដែលនិពន្ធដោយម្ចាស់ប្លុកផ្ទាល់។

  • ទស្សនៈខ្ញុំៈ  ជាមាតិកាមួយផ្ទុកនូវទស្សនៈផ្សេងៗរបស់ម្ចាស់ប្លុកផ្ទាល់។

  • រូបភាពអមតៈ ជាមាតិកាមួយដែលផ្ទុកនូវរូបភាពផ្សេងៗ មានម្ចាស់ប្លុ មិត្តភក្ត្រ ពិធីបុណ្យ កម្រងអនុស្សាវរិយ​ ជាដើម។

  • អំពីប្លុកៈ ជាមាតិកាមួយដែលនិយាយពីគោលបំណងនៃការបង្កើតប្លុក ប្រវត្តិប្លុក ទំនាក់ទំនងប្លុក…. ( ដើម្បីឲ្យអ្នកទស្សនាអាចទាក់ទងមកម្ចាស់ប្លុកធ្វើការស្ថាបនា ឬសំណូមពរជាដើម)។

កំពុងរៀបចំបន្ត…….

—————-

—————-

ទំនាក់ទំនងខ្ញុំៈ

សូមប្រគេនដំណឹងដល់ព្រះគុណម្ចាស់ និងចម្រើនពរជំរាបជូនដំណឹងដល់ទស្សនិកគ្រប់រូបថា បើមានមតិកែលម្អប្លុកនេះ ឬមានមតិយោបល់ ចំណេះដឹង ឯកសារ ចង់ចែករំលែកនោះ សូមទាក់ទងមកខ្ញុំព្រះករុណាខ្ញុំដូចខាងក្រោមៈ

  • អាសយដ្ឋានៈ វត្តសង្កែ ក្រុងបាត់ដំបង

  • ទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

  • Contact me  : (+855) 969934396  or (+855) 979934396
  • E-mail   ​       : yeansamnang@gmail.com
  • Facebook     : http://www.facebook.com/vacambodian
  • Skype          : yean_samnang

—————-

—————-

អវសានកថាៈ

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមខន្តីអធ្យាស្រ័យពីសំណាក់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងលោកអ្នកគ្រប់រូបដែលបានចូលមកទស្សនាប្លុកនេះ ក្រែងបើមានកំហុសឆ្គងណាមួយដោយអចេតនា ហើយក៏សូមអរព្រះគុណ និងអរគុណយ៉ាងក្រៃលេងដល់ទស្សនិកទាំងអស់ដែលបានទស្សនាប្លុក សំណាងល្អ

ចុងក្រោយសូមប្រគេនពរ និងជូនពរដល់ព្រះករុណាម្ចាស់ និងទស្សនិកទាំងក្នុងនិងក្រៅ​ប្រទេសខ្មែរទាំងអស់​ឲ្យបានសម្រេចនូវពុទ្ធមង្គលពរ៤ប្រការគឺ អាយុៈ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ។ សូមអនុមោទនា!!!

សូមអរព្រះគុណ និងសូមអរគុណ! 🙂 🙂 🙂

2 Responses »

  1. ជម្រាប​សួរ 😀 ខ្ញុំ​ចូល​ចិត្ត​ប្លុក​នេះ​ណាស់។ ខ្ញុំ​មាន​ប្លុក​មួយ​ដែរ http://www.akbalthom.blogspot.com

    Like

  2. សូមអរគុណចំពោះការចូលចិត្ត 🙂

    Like

បញ្ចេញមតិ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

សូមអរព្រះគុណ និងអរគុណចំពោះការទស្សនា

%d bloggers like this: